
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាំយកថវិកា និងអំណោយជូនអតីតយុទ្ធជន ១០០នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
14 កញ្ញា 2025
គ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន ចំនួន ១ពាន់គ្រួសារ ទទួលបានអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ឧត្តរមានជ័យ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនគ្រួសារកងទ័ព និងគ្រួសារអតីតយុទ្ធជន សរុបចំនួន ១ពាន់គ្រួសារ ក្នុងខេត្តឧត្តរមានជ័យ។
ដោយមើលឃើញពីការលះបង់របស់វីរកងទ័ពកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូរ និងយកចិត្តទុកដាក់ដល់ការតស៊ូរបស់កងទ័ព, ដូចនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានគិតគូរដល់គ្រួសារកងទ័ពដូចគ្នាដែលជួបការខ្វះខាត ក៏ដូចជាគ្រួសារអតីតយុទ្ធជន អំឡុងរយៈពេលមួយសប្តាហ៍ដោយសារការទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
ការផ្តល់ជូនអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសារបានចាត់ទុក ការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិ និងសេចក្ដីសុខសាន្តរបស់ប្រជាជននឹងត្រូវកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត។
ទោះបីសភាពការណ៍តាមបន្ទាត់ព្រំដែនបានស្ងប់ស្ងាត់ក្តី ប៉ុន្តែ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នឹងបន្តចុះពិនិត្យមើល និងដោះស្រាយជូនប្រជាជនណា ដែលខ្វះខាតស្បៀងបរិភោគត្រូវបញ្ជូនឱ្យបានឆាប់បំផុត។
សូមជម្រាបថា អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានប្រគល់ជូន កងពលតូចអន្តរាគមន៍លេខ៥ ចំនួន ១៤៥ គ្រួសារ, កងពលតូចអន្តរាគមន៍លេខ៤ ចំនួន ២៣០គ្រួសារ និង គ្រួសារអតីតយុទ្ធជន ចំនួន ៥៨៨គ្រួសារ៕
14 កញ្ញា 2025
12 កញ្ញា 2025
12 កញ្ញា 2025