Decorative Underlay Decorative Background Decorative Foreground

ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម

អនុប្រធាន និងអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា

គន់ គីម

ក្នុងនាមខ្ញុំបាទជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងឲ្យអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ខ្ញុំពិតជាមានក្ដីសោមនស្សរីករាយ និងពេញចិត្តជាខ្លាំង ក្នុងការបំពេញការងារជូនសមាគមអតីតយុទ្ធជនកម្ពុជាក្រោមការដឹកនាំផ្ទាល់ដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសមាគម។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមគោរពអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែក្រើនរំឭក ដាស់តឿន ឲ្យខ្ញុំជាសេនាធិការ ដែលជាភ្នែកច្រមុះរបស់សម្តេចប្រធានដើម្បីចុះទៅបណ្តាមូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត ពិនិត្យពីស្ថានភាព ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ថាតើមានការអភិវឌ្ឍរីកចម្រើន ឬក៏មានចំណុចខ្វះខាតអ្វីខ្លះ ត្រូវអន្តរាគមដោះស្រាយភ្លាមៗ។ ក្នុងនោះដែរ ខ្ញុំបាទក៏សូមអរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា ក៏បានរួមចំណែកយ៉ាងសកម្មជួយដោះស្រាយបញ្ហាជូនអតីតយុទ្ធជន និងនិវត្តជនរបស់យើង។ ជានិច្ចកាល ក្រោយពីព្រឹត្តិការណ៍កើតឡើង ឬក៏មានបញ្ហាអ្វីមួយកើតឡើងពាក់ព័ន្ធនឹងអតីតយុទ្ធជនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែក្រើនរំលឹកដាស់តឿនក្នុងឋានៈខ្ញុំជាអគ្គលេខាធិការ ចុះទៅដោះស្រាយបញ្ហាជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងភ្លាមៗ។ ជាមួយគ្នានេះ ខ្ញុំបានក៏សូមអរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនាមសម្ដេចជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចក៏បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ចំពោះអតីតយុទ្ធជន តាមរយៈការផ្ដល់របបគោលនយោបាយ និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន ឱ្យកាន់តែប្រសើរឡើង ផ្ដល់ទាំងរបបគោលនយោបាយគាំពារសង្គម ពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យ រដ្ឋ និងឯកជន ដែលមានកិច្ចសហការជាមួយ បសស ថវិកាបេឡាមរណសង្គ្រោះ ប្រាក់សោធននិវត្តសមរម្យ ព្រមទាំងគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ច និងសង់ផ្ទះជូន។ បច្ចុប្បន្ននេះ អតីតយុទ្ធជនរបស់យើងមានភាពរីកចម្រើនឆ្ងាយជាងពេលមុន តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានផ្ដល់ជូន មាននូវការផ្ដល់ដីអាស្រ័យផល សាងសង់លំនៅដ្ឋាន ផ្ដល់ពូជសត្វចិញ្ចឹមមានដូចជា មាន់ ទា គោ ក្របី ពូជដំណាំនានា ដើម្បីជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់។ ក្នុងនាមខ្ញុំបាទជាអនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងតំណាងឱ្យអតីតយុទ្ធជនទូទាំងប្រទេស យើងខ្ញុំទាំងអស់គ្នាជឿជាក់ និងពេញចិត្តទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន និងជឿជាក់ទៅលើការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ហើយសង្ឃឹមយ៉ាងមុតមាំថាអតីតយុទ្ធជនរបស់យើងនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រព័ន្ធបណ្តាញសង្គម