និវត្តជននៅខេត្តព្រះសីហនុមួយគ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសម្តេចធិបតី
22 វិច្ឆិកា 2025
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងធ្វេីអណ្តូងទឹក ចំនួន ១០អណ្តូង ដែលជាព្រះរាជប្រទានរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ថិតនៅលើដីសម្បទានសង្គមកិច្ច ក្នុងភូមិសាស្រ្តភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ ក្រុមការងារខួងអណ្ដូងបានកំណត់ទីតាំងចំនួនបី រួមមាន៖ ទីតាំងទី១ ចំនួន ៣អណ្ដូង ,ទីតាំងទី២ ចំនួន ៣អណ្ដូង និងទីតាំងទី៣ ចំនួន ០៤អណ្ដូង ដែលស្ថិតនៅលើដីសម្បទានសង្គមកិច្ចខេត្តព្រះសីហនុ។
ជាមួយគ្នានោះ អណ្តូងដែលបានខួងរួចរាល់មានចំនួន ៣អណ្តូង និងនៅសល់ចំនួន ៧អណ្តូងទៀត ក្រុមការងារកំពុងធ្វើការខួងបន្ត។
22 វិច្ឆិកា 2025
21 វិច្ឆិកា 2025
16 វិច្ឆិកា 2025