អ.ន.ក. ខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

អ.ន.ក. ខេត្តប៉ៃលិន នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៣គ្រួសារ

2 តុលា 2025
1 នាទីអាន

ឧត្តមសេនីយ៍ត្រី អ៊ុក ម៉ាប់ តំណាងឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត  នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងនាំយកថវិកាបេឡាមរណសង្រ្គោះចំនួន ១២លានរៀល ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនចំនួន ០៣គ្រួសារ ក្នុងខេត្តប៉ៃលិន។


ថវិកាបេឡាមរណសង្រ្គោះខាងលើ ត្រូវបានប្រគល់ជូនគ្រួសារសពចំនួន ៣រួមមាន៖

 ១/លោក បឿន យ៉ក រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ សុខ នួន ជាអ្នកទទួលបណ្ដាំ។

២/ លោក ឌុំ ហាត រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន  បានទទួលមរណភាពកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ សិត ចន ជាអ្នកទទួលបណ្ដាំ។

៣/ អ្នកស្រី វិន ម៉ៅ ភេទស្រី រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ មានកូនឈ្មោះ ហ៊ន សុធី ភេទស្រី ជាអ្នកទទួលបណ្ដាំ។

ចែករំលែកអត្ថបទនេះ