កោះកុង CVA ប្រគល់ជំនួយដល់អតីតយុទ្ធជនដែលមានជំងឺធ្ងន់ធ្ងរ ក្នុងនាមលោក ហ៊ុន ម៉ាណែត
1 កក្កដា 2025
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកថវិកា និងអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងការកោតសរសើរចំពោះវីរកងទ័ពទាំងអស់ ដែលបានឈរជើងការពារបូរណភាពទឹកដីប្រកបដោយភាពអង់អាចក្លាហាន ដើម្បីជាតិ និងប្រជាជន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនវីរកងទ័ពទាំងអស់ និងសូមជូនពរឱ្យវីរកងទ័ពទាំងអស់ឆាប់ជាសះស្បើយ។