ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងទទួលបានសំណង់ធារាសាស្រ្តធំៗ ២បន្ថែមទៀតក្នុងឆ្នាំ២០២៦ ខាងមុខនេះ
14 វិច្ឆិកា 2025
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ទីស្នាក់ការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកណ្តាល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ពិធីបញ្ចុះបឋមសិលានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក. , ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត, ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាអនុប្រធានប្រចាំការ អ.ន.ក ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, ស្នងការនគរបាលខេត្ត, លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន។
14 វិច្ឆិកា 2025
13 វិច្ឆិកា 2025
10 វិច្ឆិកា 2025