ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ

ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ

15 វិច្ឆិកា 2025
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ព្រមទាំងសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះប្រព្រឹត្តនៅសាលប្រជុំ សាលាខេត្តឧត្តរមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ អ.ន.ក, ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានសមាគមខេត្ត, ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងជាអនុប្រធានប្រចាំការសមាគមខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, អភិបាលក្រុង-ស្រុក, លោកចៅសង្កាត់-លោកមេឃុំ, លោក-លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី, អតីតយុទ្ធជន និងនិវត្តជន សរុបចំនួនប្រមាណ ៤០០នាក់។

ចែករំលែកអត្ថបទនេះ