ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តក្រចេះ
5 ធ្នូ 2025
នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សា និងស្តាប់ការផ្តល់យោបល់ ស្តីពីការកែសម្រួលលក្ខន្តិកៈនៃសមាគមអតីតយុទ្ធជនកម្ពុជា និងការត្រៀមរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជននៅទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវ ជាថ្នាក់ដឹកនាំតំណាងក្រសួងសរុបចំនួន ៣២ក្រសួង ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា។
5 ធ្នូ 2025
5 ធ្នូ 2025
4 ធ្នូ 2025