ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥

8 កក្កដា 2025
1 នាទីអាន

នាព្រឹកថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់សមាគមអតីតយុទ្ធជនកម្ពុជា នៅទីស្នាក់ការកណ្ដាលសមាគម ស្ថិតក្នុងភូមិស្លាបតាអោន ឃុំស្លាកែត ស្រុកកៀនស្វាយ ខេត្តកណ្ដាល។  

កិច្ចប្រជុំនាព្រឹកនេះ មានការចូលរួមពី អគ្គលេខាធិការរង សមាជិកគណៈអចិន្រ្តៃយ៍ ស.អ.ក. តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងរ៉ែ និងថាមពល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ស.អ.ក.រាជធានីខេត្តទាំង ២៥ សរុបចំនួន ១៥០ នាក់។

ចែករំលែកអត្ថបទនេះ