គ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅខេត្តតាកែវ ទទួលបានអំណោយពីសម្ដេចធិបតី
7 វិច្ឆិកា 2025
លោកវរសេនីយ៍ឯក វេ គឹមសុីម ប្រធានក្រុមលេខាធិការដ្ឋាន អ.ន.ក ខេត្ត តំណាងលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធាន អ.ន.ក ខេត្ត ជាមួយលោក ញឹក សារ៉ែន អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយស អ.ន.ក ស្រុកគាស់ក្រឡ នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ បានចូលរួមពិធីបុណ្យសពឪពុករបស់លោកព្រឹន្ទបាលឯក ទី ភាព វីរកងទ័ពជួរមុខប្រចាំទិសប្រាសាទតាក្របី ឈ្មោះ តៅ ទី ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
ជាមួយគ្នានោះ គណ:កម្មាធិការ អ.ន.ក ខេត្ត ក៏បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ឧបត្ថម្ភជូនគ្រួសារសពមាន អង្ករចំនួន ១០០គីឡូក្រាម, ទឹកត្រី ២យួរ, ទឹកសុីអុីវ ២យួរ, ទឹកសុទ្ធ ១០០យួរ និងថវិកា ចំនួន ១,៤០០,០០០ រៀល។
7 វិច្ឆិកា 2025
29 តុលា 2025
20 តុលា 2025