និវត្តជននៅខេត្តព្រះសីហនុមួយគ្រួសារ ទទួលបានអំណោយមនុស្សធម៌ពីសម្តេចធិបតី
22 វិច្ឆិកា 2025
គណៈកម្មាធិការ អ.ន.ក រាជធានីភ្នំពេញ សហការជាមួយ លោក រ័ត្ន សុរិបូរ ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានីភ្នំពេញ និងលោក អ៊ុយ ពៅ អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានបើកផ្ដល់ប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ជូនគ្រួសារសពអតីតយុទ្ធជន និងនិវត្តជន ចំនួន ១៨គ្រួសារ សរុបជាថវិកាចំនួន ២៥៤,៧១៤,៥៧៣ រៀល ដែលរៀបចំធ្វើនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ។
គ្រួសារសព អ.ន.ក ទាំង១៨គ្រួសារ មកពីខណ្ឌចំនួន១០ គឺ៖ខណ្ឌដង្កោ២គ្រួសារ ,សែនសុខ១គ្រួសារ, ទួលគោក ១គ្រួសារ, កំបូល ២គ្រួសារ, ដូនពេញ ១គ្រួសារ, មានជ័យ ៣គ្រួសារ, ឫស្សីកែវ ២គ្រួសារ, ៧មករា ១គ្រួសារ,បឹងកេងកង ២គ្រួសារ និងព្រែកព្នៅ ៣គ្រួសារ។
22 វិច្ឆិកា 2025
21 វិច្ឆិកា 2025
16 វិច្ឆិកា 2025