អ.ន.ក ស្រុកស្វាយចេក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

អ.ន.ក ស្រុកស្វាយចេក នាំយកថវិកាបេឡាមរណសង្គ្រោះជូនគ្រួសារសពអតីតយុទ្ធជនមួយគ្រួសារ

17 តុលា 2025
1 នាទីអាន

លោកស្រី និត សោភ័ណ អភិបាលរងស្រុក តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អ.ន.ក ស្រុកស្វាយចេក នាំយកថវិកាបេឡាមរណសង្គ្រោះចំនួន ៤ លានរៀល ប្រគល់ជូនគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនឈ្មោះ យូ ប៊ុនឆ្លឺត ភេទប្រុស ជានិវត្តជន រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ មានប្រពន្ធឈ្មោះ កែវ យឿត  ជាអ្នកទទួលបណ្ដាំ។



រូបភាព អ.ន.ក ស្រុកស្វាយចេក

ចែករំលែកអត្ថបទនេះ