ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តក្រចេះ
5 ធ្នូ 2025
គណៈជំនាញទាំង៧ នៃ អ.ន.ក.នឹងបន្តការងារឱ្យបានសកម្មដើម្បីប្រយោជន៍អតីតយុទ្ធជន និងនិវត្តជនទូទាំងប្រទេស
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក) នាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពគណៈជំនាញរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល អ.ន.ក. ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ថ្នាក់ដឹកនាំ និងប្រតិភូអមរបស់សមាគមជាច្រើននាក់ ដែលបានប្រព្រឹត្តទៅនៅសាលប្រជុំទីស្នាក់ការកណ្ដាល អ.ន.ក ស្ថិតនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអានសេចក្ដីសម្រេចតែងតាំងសមាសភាពគណៈជំនាញទាំង៧ នៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល អ.ន.ក. ត្រូវបានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជន មានសេចក្ដីដូចតទៅនេះ៖
១. គណៈនីតិកម្មគោលនយោបាយ និងទំនាក់ទំនងសាធារណៈ តែងតាំង ឯកឧត្តម គឹម សន្តិភាព ប្រធាន ,ឯកឧត្តម សំ រិទ្ធី អនុប្រធាន ,ឯកឧត្តម អ៊ុន សុភាព អនុប្រធានប្រចាំការ និងឯកឧត្តម គឹម សីហា អនុប្រធាន។
២- គណៈរដ្ឋបាល និងហិរញ្ញវត្ថុ តែងតាំង ឯកឧត្តម គង់ កន្នារតន៍ ប្រធាន, លោកស្រី គឹម ច័ន្ទសុលីណា អនុប្រធានប្រចាំការ និងលោកជំទាវ សេង ច័ន្ទពិសី ជាអនុប្រធាន។
៣- គណៈអធិការកិច្ច តែងតាំង ឯកឧត្តម អ៊ុំ សុខ ជាប្រធាន ,លោក សូត្រ សុសិលា អនុប្រធានប្រចាំការ និងលោក ភួង ណាវុធ ជាអនុប្រធាន។
៤- គណៈអភិវឌ្ឍន៍ តែងតាំង ឯកឧត្តម ឈៀ ស៊ីដារ៉ា ជាប្រធាន ,ឯកឧត្តម ជា សុវណ្ណទុម ជាអនុប្រធានប្រចាំការ, លោក វង្ស វិចិត្រ ជាអនុប្រធាន និងលោក អ៊ុក ស៊ីវុត្ថា ជាអនុប្រធាន។
៥- គណៈឃោសនា អប់រំ និងផ្សព្វផ្សាយ តែងតាំង ឯកឧត្តម ស៊ូនី វង្សវិសិដ្ឋ ប្រធាន ,លោកជំទាវ ចេន សុភានាថ ជាអនុប្រធានប្រចាំការ និងលោក សុិន សុផល ជាអនុប្រធាន។
៦- គណៈទាក់ទងការបរទេស តែងតាំង ឯកឧត្តម គីម សុផារុន ប្រធាន ,លោក ព្រាប គឹមឈុន ជាអនុប្រធានប្រចាំការ និងលោក ចាំង វ៉ាន់ឃាង ជាអនុប្រធាន។
៧- គណៈបច្ចេកវិទ្យាព័ត៌មាន តែងតាំង ឯកឧត្តម សុខ វាសនា ប្រធាន ,លោក លួ រ៉ាបូ ជាអនុប្រធាន និងលោកស្រី ចយ សាវី ជាអនុប្រធានប្រចាំការ។
ក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានមានប្រសាសន៍បន្ថែមថា សមាសភាពនៃគណៈជំនាញទាំង ៧ ខាងលើនេះ នឹងបន្តចូលរួមធ្វើការយ៉ាងជិតស្និទ្ធប្រកបដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ឆ្ពោះទៅសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀតលើវិស័យអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម និងបន្តសកម្មភាពកាន់តែផុសផុលក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន និងនិវត្តជន ដែលជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គក្នុងបុព្វហេតុជាតិ និងប្រជាជន និងជាពិសេសចូលរួមចំណែកកសាងប្រទេសជាតិឱ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍ៕
5 ធ្នូ 2025
4 ធ្នូ 2025
2 ធ្នូ 2025