ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មការងារលើកទី៦ នៃមហាសន្និបាតលើកទី២៤ VECONAC

ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មការងារលើកទី៦ នៃមហាសន្និបាតលើកទី២៤ VECONAC

25 វិច្ឆិកា 2025
1 នាទីអាន

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការងារលើកទី៦ នៃមហាសន្និបាតលើកទី២៤ VECONAC ដែលធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ 

កិច្ចប្រជុំនេះដឹកនាំដោយ ប្រធាន (VECONAC) នៃប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះ និងមានការអញ្ជើញចូលរួមពី គណៈប្រតិភូសមាគម អ.ន.ក និងគណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។

កិច្ចប្រជុំគណៈកម្មការងារលើកទី៦ បានពិភាក្សា ពិនិត្យ និងអនុម័តរបៀបវរៈសំខាន់ៗ ជាពិសេសដើម្បីសម្រេចលើសេចក្តីថ្លែងរួមសម្រាប់មហាសន្និបាតលើកទី២៤៕

ចែករំលែកអត្ថបទនេះ