អ.ន.ក ខេត្តបាត់ដំបង ជីកកែសម្រួលប្រព័ន្ធលូបង្ហូរទឹកចូលស្រះជូនបងប្អូនអតីតយុទ្ធជនប្រើប្រាស់លើដីសម្បទានសង្គមកិច្ច
13 វិច្ឆិកា 2025
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹក និងឧត្តុនិយម គ្រោងសាងសង់សំណង់ធារាសាស្រ្តធំៗចំនួន ២ បន្ថែមទៀត ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីបំពេញតម្រូវការប្រើប្រាស់ទឹក និងស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនអតីតយុទ្ធជន។
ក្នុងឱកាសដឹកនាំក្រុមការងារក្រសួងចុះពិនិត្យប្រព័ន្ធធារាស្រ្តក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ លោក តាំង សុផាត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថាក្រសួងនឹងបន្តសាងសង់សំណង់ស្ទាក់ទឹកធំចំនួន២ទីតាំងបន្ថែមទៀត ដែលមានវិសាលភាពស្តុកទឹកបានរហូតដល់ជាង២លានម៉ែត្រគូប ស្ថាបនាដោយប្រើប្រាស់ថវិកាជាតិក្នុងទំហំទឹកប្រាក់ប្រមាណ ២លានដុល្លារអាមេរិច។
លោក តាំង សុផាត បានគូសបញ្ជាក់ទៀតថា បេសកកម្មការងាររបស់ក្រសួងក្នុងការស្ថាបនានូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ទឹកជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ប្រើប្រាស់បានខួបប្រាំងខួបវស្សាក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេសអាចបំពេញតម្រូវការស្រោចស្រពដំណាំកសិកម្ម ស្របពេលដែលអ្នកភូមិបាននឹងកំពុងអនុវត្តគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។
សូមជម្រាបជូនថា បច្ចុប្បន្នប្រព័ន្ធធារាសាស្រ្តនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងមានទំនប់ស្ទាក់ទឹកមួយ និងទំនប់បង្ហៀរមួយ ដែលពុំទាន់អាចបំពេញតម្រូវការទឹកសម្រាប់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនៅទីនេះ ទើបក្រសួងធនធានទឹក និងឧត្តុនិយមបានបន្តសាងសង់ទំនប់ស្ទាក់ទឹក ២បន្ថែមទៀត ហើយក្រៅពីនេះក្រសួងក៏បន្តកៀរគរថវិកាសម្រាប់គាំទ្រសម្រាប់អនុវត្តគម្រោងសាងសង់ទំនប់ដី ២ខ្សែ បន្ថែមទៀតដែរ មានប្រវែងប្រមាណ ៣៥០០ម៉ែត្រ ដែលនេះជាផែនការបន្ទាប់៕
13 វិច្ឆិកា 2025
10 វិច្ឆិកា 2025
2 វិច្ឆិកា 2025