Author - admin_cva

ទេសរដ្ឋមន្ត្រី គន់ គីម៖ ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ ជាគុណបំណាច់ត្រូវតែកត់ត្រា និងចងចាំ

(កំពត)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងរំលឹកថា អតីតយុទ្ធជនជាអ្នកបានកសាងនូវគុណបំណាច់យ៉ាងធំធេង ដោយបានធ្វើពលិកកម្មដ៏អង់អាចហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ សម្រាប់បុព្វហេតុមាតុភូមិកម្ពុជា ជាពិសេសការចូលរួមនាំមកនូវសុខសន្តិភាព និងការបង្រួបបង្រួមជាតិ។ លោក គន់ គីម ថា គុណបំណាចនេះត្រូវតែកត់ត្រា និងចងចាំជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជា និងមនុស្សជំនាន់ថ្មីផងដែរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត និងបំពាក់គ្រឿងឥស្សរិយយសជូនដល់អ្នកមានស្នាដៃក្នុងសកម្មភាពការងារគ្រោះមហន្តរាយ នៅសាលាខេត្តកំពត នៅថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ។ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត ត្រូវបានប្តូរពីលោកឧត្តមសេនីយ៍ទោ យឹម ប៊ុនធឿន ជំនួសដោយលោកវរៈសេនីយ៍ឯក ហុក ចិន្តា។ ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បានរំលឹកពីអតីតកាលរបស់កម្ពុជា ដែលបានរងនូវភាពជូរចត់ដោយសារភ្លើងសង្គ្រាម។ លោក គន់ គីម ក៏បានលើកពីវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានតស៊ូ និងធ្វើពលិកម្មយ៉ាងអង់អាចក្លាហានក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ បង្រួបបង្រួមជាតិ នាំមកនូវសុខសន្តិភាព និងកសាងអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។ និយាយដល់ភ្លើងសង្គ្រាមកាលពីអតីតកាលរបស់កម្ពុជានេះ លោក គន់ គីម ក៏បានលើកបង្ហាញពីគុណបំណាច់របស់អតីតយុទ្ធជនកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា អតីតយុទ្ធជនជាប្រតិបត្តិករដ៏អង់អាចរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបេសកកម្មបញ្ចប់ភ្លើងសង្គ្រាម និងឈានដល់ការបង្រួបបង្រួមជាតិ។ «បងប្អូនអតីតយុទ្ធជនរបស់យើងនេះ គឺអង់អាចក្លាហានណាស់អនុវត្តន៍មិនឱ្យធ្លាក់ដល់ដីឡើយនូវបទបញ្ជា និងផែនការដែលសម្តេចតេជោ លោកបានដាក់ចេញ។ ដូច្នេះបងប្អូនអតីតយុទ្ធជនយើងនេះ គឺគាត់បានចូលរួមយ៉ាងសំខាន់ក្នុងបុព្វហេតុបញ្ចប់ភ្លើងសង្គ្រាម និងនាំមកនូវការបង្រួមបង្រួមជាតិ គាត់ជាអ្នកការពារ ជាអ្នកប្រយុទ្ធដ៏អង់អាចមិនឱ្យរបបខ្មែរក្រហមវិលមកវិញ»។ នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន។ សម្រាប់លោកទេសរដ្ឋមន្ត្រី [...]

Read more...

ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែប យកចិត្តទុកដាក់ដោះស្រាយការ​លំបាករបស់អតីតយុទ្ធជន

(កែប)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែប ជូនលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ពិធីប្រកាសប្រគល់តួនាទីប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកែបនេះ ក៏មានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និង មន្ត្រី រាជការ អាជ្ញាធរខេត្ត រួមទាំងសមាជិកអតីតយុទ្ធជនខេត្តសរុបប្រមាណ ៣៥២នាក់។ ឧត្តមសេនីយ៍ទោ ឈឹម ខ្មៅ ប្រធានសមាគមអតីតយុទ្ធជនខេត្តកែប បានឱ្យដឹងថា ខេត្តកែបមានសមាជិកសមាគមអតីតយុទ្ធជនសរុបប្រមាណ ៣១៥នាក់។ កន្លងមកគណៈគ្រប់គ្រងសមាគមក្នុងខេត្ត តែងយកចិត្តទុកដាក់ដោះស្រាយទុក្ខលំបាករបស់សមាជិក បានទាន់ពេលវេលាដោយថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនខេត្តកែប បានរៀបចំជារចនាសម្ព័ន្ធ និងមានបណ្តាញរចនាសម្ព័ន្ធដឹកនាំតាមគ្រប់លំដាប់ថ្នាក់ ដែលបង្កលក្ខណៈអាចរាយការណ៍ និងឈានទៅអន្តរាគមន៍បានទាន់ពេលវេលា។ លោក សោម ពិសិដ្ឋ ប្រធានកិត្តិយសថ្មីនៃសមាគមអតីតយុទ្ធជនខេត្តកែប បានបង្ហាញការប្តេជ្ញាចិត្តរបស់ខ្លួនប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងារតាមតួនាទីភារកិច្ចឱ្យបានល្អប្រសើរ។ ជាពិសេសប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីដោះស្រាយការលំបាករបស់សមាជិកសមាគមអតីតយុទ្ធជនទាំងអស់។ ជាកិច្ចចាប់ផ្តើមនៃការសំណេះសំណាលក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី គន់ គីម ដែលជាសេនាធិការពោរពេញដោយភាពស្វាហាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជានោះ បាននាំនូវការផ្តាំសាកសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិក សមាជិកអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកែបទាំងអស់។ ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន, លោក គន់ គីម បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍក្នុងខេត្តកន្លងមក ក៏ដូចជាការចូលរួមក្នុងសកម្មភាពនានា ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាពរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាក្នុងខេត្តកែប។ បន្ថែមពីលើនេះដើម្បីធានាថាអតីតយុទ្ធជនក្នុងខេត្តកែប ទទួលបានភាពល្អប្រសើរក្នុងជីវិតនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើប្រធានកិត្តិយសថ្មីរបស់សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងខេត្តកែប ត្រូវយកចិត្តទុក្ខដាក់ផ្តល់អាទិភាពខ្ពស់បម្រើជាពិសេសដល់សមាជិកអតីតយុទ្ធជនក្នុងខេត្ត ឱ្យសាកសមនឹងគុណបំណាច់មិនអាចកាត់ថ្លៃបានរបស់ពួកគាត់ដែលបានបម្រើ និងលះបង់ក្នុងបុព្វហេតុការពារ [...]

Read more...

ផ្ទះចំនួន០៣ខ្នងជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅស្រុកបរិបូរណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ផ្ទះចំនួន ០៣ខ្នងជាអំណោយលោកនាយយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ​បានប្រគល់ជូនគ្រួសារ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តតំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត។ សូមជម្រាបជូនថា​ អំណោយផ្ទះចំនួន ០៣ខ្នង ត្រូវបានប្រគល់ជូន៖១-លោក ណុប សារី ជាជនពិការ រស់នៅភូមិល្វា ឃុំពេជចង្វារ ស្រុកបរិបូរណ៌។២-លោក នួន នន់ ជាជនពិការ រស់នៅភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូរណ៌។៣-លោក ស្វាយ ប៊ន ជាជនពិការ រស់នៅភូមិ កណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌។បន្ទាប់មកក្រុមការងារបានចុះសួសុខទុកលោក ស៊ិន គាលី ជាជនពិការ រស់នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៌។ នាឱកាសនោះ​ លោក អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​មានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន ទាំងអស់នេះគឺ រាជរដ្ឋាភិបាលមិនដែលបំភ្លេចនូវគុណបំណាចសេ្នហាជាតិរបស់អតីតយុទ្ធជនកម្ពុជាយើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុយើង និងជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បាមសំណូមពរដល់បងប្អូនប្រជាជនយើង ចេះអនាម័យខ្លួនក៏ដូចជាក្នុងគ្រួសារទាំងមូល ដើម្បីការពារខ្លួនឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដែលសព្វថ្ងៃកំពុងតែកើតមានទូទាំងប្រទេស និងសូមជូនពរដល់បងប្អូនជួបប្រទះនូវពុទ្ធពរបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ។​ ជាចុងបញ្ចប់ លោកអភិបាលរងខេត្តបានប្រគល់អំណោយ ជាសម្ភារៈ និងថវិកា ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ ថវិកា ១០០,០០០រៀល, អង្ករ ៣បេ ,មី [...]

Read more...
Read more...

ទេសរដ្ឋមន្ត្រី គន់ គីម៖ កុលបុត្រខ្មែរត្រូវតែចារឹកក្នុងបេះដូង នូវវីរភាពសម្តេចតេជោ ហ៊ុន សែន សង្គ្រោះជាតិ និងប្រជាជនចេញពីចង្កូមមច្ចុរាជ ប៉ុល ពត

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម បានបង្ហាញនូវការគោរពដឹងគុណ និងចងចាំជានិច្ចចំពោះវីរភាពរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តក្នុងការចេញដំណើរតស៊ូ ដោយយកជីវិតធ្វើជាដើមទុន ដើម្បីការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីចង្កូមមច្ចុរាជ នៃរបបប្រល័យពូជសាសន៍កាលពី៤៣ឆ្នាំមុន។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជារូបនេះ បានលើកឡើងថា កុលបុត្រខ្មែរគ្រប់រូបគ្រប់ជំនាន់ ត្រូវចារឹកក្នុងបេះដូងជាអមតៈនូវវីរភាពដ៏អង់អាចក្លាហាន របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាកាលបរិច្ឆេទកំណត់ត្រាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ជាតិកម្ពុជា ដែលយុទ្ធជនស្នេហាជាតិកម្ពុជា៥រូប សម្រេចយកជីវិតធ្វើជាដើមទុនផ្សងនឹងគ្រោះថ្នាក់ និងឧបសគ្គរាប់ម៉ឺនជំពូក ដើម្បីស្វែងរកការរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីចង្កូមមច្ចុរាជ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ យុទ្ធជនដ៏អង់អាចក្លាហានទាំង៤រូបនោះ គឺសមមិត្ត ហ៊ុន សែន និងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ៤រូបទៀត រួមមាន៖ នុច ថន, ញឹក ហួន, សាន សាញ់, និង វ៉ា ប៉ោអៀន។ ការសម្រេចចិត្តធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នេះ ធ្វើឱ្យយុទ្ធជនទាំង៥រូប ធ្វើឡើងក្នុងស្ថានភាពផ្លូវចិត្តរងនូវទម្ងន់សែនធ្ងន់មិនអាចគណនា។ ជាពិសេសយុទ្ធជន ហ៊ុន សែន។ ដើម្បីស្វែងរកឱកាសក្នុងការរំដោះអាយុជីវិតជាតិ និងប្រជាជនយុទ្ធជន ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ បានសម្រេចចិត្តចាកចោលភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ខ្លួន ដែលជារឿងដ៏លំបាកបំផុតសម្រាប់បុរសជាស្វាមីពោរពេញដោយស្វាមីភក្តិ និងឪពុកពោរពេញដោយព្រហ្មវិហារធម៌មួយរូបពិបាកនឹងធ្វើ។ ក្រៅតែពីការឃ្លាតឆ្ងាយពីភរិយា និងកូនជាទីស្រឡាញ់ យុទ្ធជន ហ៊ុន សែន ត្រូវរងនូវសម្ពាធផ្លូវចិត្តជាច្រើនទៀត ដោយមិនដឹងថាដំណើរចាកចេញរបស់ខ្លួន នឹងមានលទ្ធផលយ៉ាងណា តើអាចរំដោះជាតិ និងប្រជាជនបានដែរឬអត់? ឬត្រូវរងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារគ្រាប់មីននៅតាមព្រំដែន ឬត្រូវវៀតណាម ចាប់បញ្ជូនឱ្យ ប៉ុល [...]

Read more...