ផ្ទះចំនួន០៣ខ្នងជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅស្រុកបរិបូរណ៌

ផ្ទះចំនួន០៣ខ្នងជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បានប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជន នៅស្រុកបរិបូរណ៌

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ ផ្ទះចំនួន ០៣ខ្នងជាអំណោយលោកនាយយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវ​បានប្រគល់ជូនគ្រួសារ អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក អម សុភា អភិបាលរងខេត្តតំណាងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត។

សូមជម្រាបជូនថា​ អំណោយផ្ទះចំនួន ០៣ខ្នង ត្រូវបានប្រគល់ជូន៖
១-លោក ណុប សារី ជាជនពិការ រស់នៅភូមិល្វា ឃុំពេជចង្វារ ស្រុកបរិបូរណ៌។
២-លោក នួន នន់ ជាជនពិការ រស់នៅភូមិថ្នល់ ឃុំពេជចង្វារ ស្រុកបរិបូរណ៌។
៣-លោក ស្វាយ ប៊ន ជាជនពិការ រស់នៅភូមិ កណ្តាល ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌។
បន្ទាប់មកក្រុមការងារបានចុះសួសុខទុកលោក ស៊ិន គាលី ជាជនពិការ រស់នៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៌។

នាឱកាសនោះ​ លោក អម សុភា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ប្រទេសកម្ពុជា​មានការអភិវឌ្ឍន៍ដល់បច្ចុប្បន្ន ទាំងអស់នេះគឺ រាជរដ្ឋាភិបាលមិនដែលបំភ្លេចនូវគុណបំណាចសេ្នហាជាតិរបស់អតីតយុទ្ធជនកម្ពុជាយើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ជូនជាតិមាតុយើង និងជាចុងបញ្ចប់ លោកអភិបាលរងខេត្ត បាមសំណូមពរដល់បងប្អូនប្រជាជនយើង ចេះអនាម័យខ្លួនក៏ដូចជាក្នុងគ្រួសារទាំងមូល ដើម្បីការពារខ្លួនឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដែលសព្វថ្ងៃកំពុងតែកើតមានទូទាំងប្រទេស និងសូមជូនពរដល់បងប្អូនជួបប្រទះនូវពុទ្ធពរបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លៀងឡើយ។​

ជាចុងបញ្ចប់ លោកអភិបាលរងខេត្តបានប្រគល់អំណោយ ជាសម្ភារៈ និងថវិកា ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ ថវិកា ១០០,០០០រៀល, អង្ករ ៣បេ ,មី ២កេស ,ទីស៊ីវអ៉ីវ ១យួរ ,ទឹកត្រី ២យួរ ,ក្រម៉ា១, សារ៉ុង១ និង ថ្នាំKINAL ១ប្រអប់ និង អ្នកចូលរួមក្នុងម្នាក់ៗ ទទួលបាន ថ្នាំKINAL ១ប្រអប់,សារ៉ុង១ ឬ ថវិកា ១០,០០០រៀល ៕

Share this post