នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានអញ្ជើញ​ទៅ​ ប្រគល់ផ្ទះចំនួន​២០ខ្នង​ជូនដល់បងប្អូនអតីត​យុទ្ធជន​ខេត្តកំពត

នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានអញ្ជើញ​ទៅ​ ប្រគល់ផ្ទះចំនួន​២០ខ្នង​ជូនដល់បងប្អូនអតីត​យុទ្ធជន​ខេត្តកំពត

ខេត្តកំពត​៖​ ព្រឹកថ្ងៃអាទិត្យ​ ទី២៣​ខែធ្នូ​ ឆ្នាំ២០១៨​ នាយឧត្តមសេនីយ៍​ ទេសរដ្ឋមន្រ្តី​ គន់​ គីម​ អគ្គលេខាធិការ​ ស​ អ​ ក​ អមដំណើរ​ដោយ​ ឯកឧត្ដម​ ជាវ​ តាយ​ អភិបាល​នៃគណអភិបាល​ខេត្ត​កំពត​ និង​លោកឧកញ៉ា​ វិញ​ ហ៊ួរ​ បានអញ្ជើញ​ទៅ​ ប្រគល់ផ្ទះចំនួន​២០ខ្នង​ធ្វើពីថ្ម​ ប្រក់សង្ក័សី​ ទំហំ៥មX៥ម​ និងតសំយ៉ាបសង្ក័សី​៣ម៉ែត្រ​ ជាអំណោយរបស់​សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ និងសាងសង់ដោយ​ឧកញ៉ា​វិញ​ ហួរ​ ជូនដល់បងប្អូនអតីត​យុទ្ធជន​ខេត្តកំពត​ ពិធីនេះបានប្រារព្វធ្វេីឡេីងនៅភូមិត្រពាំងឈូក​ ឃុំមានរិទ្ធ​ ស្រុកដងទង់​ ខេត្ត​កំពត​។
ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​សម្តេចតេជោ​ ជូនដល់អតីត​យុទ្ធជន​យើង​ បន្ទាប់មក​ឯកឧត្ដម​ អគ្គលេខាធិការ​ បានថ្លែងអំណរគុណចំពោះបងប្អូនយេីងដែលបានទៅបោះឆ្នោត​ និងបោះឆ្នោតជូនគណបក្សប្រជាជនគ្រប់ៗគ្នា​ ជាមួយគ្នានោះដែរ​ឯកឧត្តម​ក៏បានផ្តាំផ្ញើដល់​បងប្អូន​ដែលមករស់នៅទីនេះ ត្រូវរក្សាអនាម័យ​ ដើម្បីបង្ការជំងឺ​ និងត្រូវចេះថែរក្សាផ្ទះសម្បែងដែលបានទទួល​ ជាមួយគ្នានោះ​ឯកឧត្តម​ ទេសរដ្ឋមន្រ្តី​ និងជា​អគ្គលេខាធិការ​ ស​ អ​ ក​ បានសំណូមពរអោយ​ឯកឧត្ដម​ អភិបាលខេត្ត​ ចាត់តាំងអោយតាមមន្ទីរ​ការិយាល័យជុំវិញខេត្ត​ ចែកគ្នាជួយឧបត្ថម្ភបងប្អូនយើង​ ក្នុងដំណាក់កាលដែលពួកគាត់ទើបមកនៅថ្មី។ ក្នុងឱកាសនោះលោកឧកញ៉ា​ វិញ​ ហ៊ួរ​ ក្នុងនាមសម្តេចទាំងពីរ​ បានឧបត្ថម្ភ​សម្ភារៈ​ប្រេីប្រាស់ និងគ្រឿងឧបភោគបរិភោគជាច្រេីនជូនបងប្អូនទាំង២០គ្រួសារ​ដែលទទួលបានផ្ទះ​ និងថវិកា​ក្នុង១គ្រួសារ​ ២០ម៉ឺនរៀល​ និងជូនបងប្អូនអតីតយុទ្ធជនដែលមកចូលរួមក្នុងពិធីនេះចំនួន១០០នាក់​ ក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល​។ ដោយមានសំណូមពរពី​ ស​ អ​ ក​ ខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​ ឯកឧត្តម​ទេសរដ្ឋមន្រ្តី​ បានគោរពស្នេីសុំសម្តេច​ សាងសង់ផ្ទះមួយខ្នងជូនលោកយាយ​ យាយ សោម មុំ ជាគ្រួសារអតីតយុទ្ធជន​ រស់នៅភូមិត្រពាំងក្តា ឃុំស្រែជា​ខាងត្បូង​ ស្រុកដងទង់​ និងត្រូវបានសម្តេច​ អនុញ្ញាតអោយសាងសង់ជូន។
បងប្អូន​អតីត​យុទ្ធជន​យើង​ទាំង២០គ្រួសារ​ ​សូមសំដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ និងជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់​ទាំងជីវភាពរស់នៅ​ ទាំងសុខភាព​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់ដែលមានជីវភាពខ្វះខាត​ ផ្តល់ប័ណ្ណ​ ប​ ស​ ស​ សម្រាប់ព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយមិនអស់ប្រាក់​ ពួកគាត់​សូមជូនពរអោយសម្តេចទាំងពីរព្រមទាំងក្រុមគ្រួសារបានសុខសប្បាយ​ សុខភាពរឹងមាំ​ បន្តដឹកនាំប្រទេសកម្ពុជា​ ជារៀងរហូត។

Share this post